លោក Massimiliano Allegri៖ ពាក្យចចាមអារាមថាខ្ញុំទៅ Arsenal នោះមិនពិតទេ
លោក Massimiliano Allegri គ្រូបង្វឹករបស់ក្រុម Juventus បានច្រានចោលពត៌មាននៅក្នុងប្រទេសអង់គ្លេសដែលបានអះអាងថាគាត់បានយល់ព្រមទៅគ្រប់គ្រងក្រុមកាំភ្លើងធំ Arsenal នៅរដូវកាលក្រោយនេះគឺមិនពិតទេ។ក្រោយពីពត៌មានរបស់ The Sunday Express អះអាងកាលពីម្សិលមិញថា លោក Massimiliano Allegri បានយល់ព្រមកិច្ចព្រមព្រៀងជាមួយ Arsenal ពេលដែលកិច្ចសន្យារបស់លោក Arsene Wenger ផុតកំណត់នៅរដូវក្តៅនេះ។ លោក Massimiliano Allegri ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុម Arsenal ប៉ុន្តែការរំពឹងទុកនេះនៅមិនទាន់ច្បាស់លាស់ទេ។ ថ្លែងប្រាប់បន្ទាប់ពី Juventus ទទួលលទ្ធផលស្មើ 1ទល់1 ជាមួយនិង Udinese នៅថ្ងៃអាទិត្យនេះ លោកបានបញ្ជាក់ថា លោកមិនមានទំនាក់ទំនងជាមួយក្លឹបណាមួយនៅ Premier League ទេ និងមិនទាន់សម្រេចចិត្តពីអនាគតរបស់គាត់ដែរ។ ឆ្លើយប្រាប់តាមរយៈ The Sun៖ ពាក្យចចាមអារ៉ាមមកពីប្រទេសអង់គ្លេសនេះគឺមិនមែនជាការពិត។ ហើយខ្ញុំមិនមានសិទ្ធិក្នុងការសម្រេចចិត្តពីអនាគតរបស់ខ្ញុំឡើយ គឺ Juventus តែមួយគត់ជាអ្នកកំណត់ ហើយបើសិនជាពាក្យចចាមអារ៉ាមទាំងនេះក្លាយជាការពិតមែន មានតែ Juventus ទេដែលដឹងមុនគេ តែខ្ញុំមិនទានបាននិយាយជាមួយក្រុម Juventus នៅឡើយទេ។…